ព័ត៌មានទាន់ហេតុការណ៍៖

លោកវ័យជាង៨០ឆ្នាំម្នាក់រងរបួសព្រោះជនសង្ស័យបែកថ្នាំ ចូលកាប់៣កាំបិត

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកតាវ័យចំណាស់ម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យបែកថ្នាំចូលកាប់ដល់ក្នុងផ្ទះចំនួន៣កាំបិតកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥នៅចំណុចផ្សារសុភមង្គលបុរីជាយដែនថ្មីស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូនបង្កឲ្យមានការភ្ញាក់ផ្អើល ។ជនរងគ្រោះមានឈ្មោះ ស៊យ ភេទប្រុស អាយុជាង៨០ឆ្នាំរសនៅភូមិកើតហេតុខាងលើ។

  សមត្ថកិច្ចប្រាប់ថា មុនកើតហេតុជនសង្ស័យ បែកថ្នាំ អាយុប្រហែលជាង២០ឆ្នាំ បានធ្វើសកម្មភាពលួចចូលផ្ទះតាមទ្វារក្រោយផ្ទះខាងលើ ខណៈចូលដល់ក្នុងផ្ទះជួបនិងជនរងគ្រោះកំពុងសម្រាកលើប៉ៅអ៊ី ក៏បានកាប់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត បង្កឲ្យផ្អើលដល់ចៅស្រី០២នាក់ដែលបានដេកក្បែរនោះភ្ញាក់ស្រែហៅ ឪពុកម្ដាយថា មានមនុស្សចូលផ្ទះពេលនោះឪពុកម្តាយក៏ភ្ញាក់ស្ទុះចេញមកឃើញជនសង្ស័យដៃកាន់កាំបិត ឈរស្ងៀម ដោយភិតភ័យពេក ម្ចាស់ផ្ទះបានស្រែកថាឯងទៅណាទៅទៅ យើងមិនរករឿងឯងទេ។ ពេលនោះជនសង្ស័យក៏បានដើរចេញតាមក្រោយផ្ទះឡើងតាមជណ្ដើរទៅលើបាត់។ចំណែកកូនៗក៏ពួកគាត់បានប្រញាប់ប្រញ៉ាល់បើកទ្វារអូសឪពុកជាជនរងគ្រោះចេញមកក្រៅហើយបានស្រែកហៅឲ្យឮដល់អ្នកផ្សារជួយតែម្ដងនិងបានទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីមកជួយអន្តរាគមន៍។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសត្រង់ត្រចៀកនិងក ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លេមៗនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែកជនបង្កបានគេចខ្លួនចូលដីថៃបាត់សមត្ថកិច្ចកំពុងស្វែងតាមរកនិងទំនាក់ទំនងទៅសមត្ថកិច្ចថៃដើម្បីអន្តរាគមន៍ចាប់ជនសង្ស័យបន្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖