ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង AK 47 ចំនួន ០១ដើម ប្រគល់ជូនសមត្ថកិច្ចនៅស្រុកសំឡូត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះ គោក ភា ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចម្សិលមិញនេះ បានប្រទះឃេីញកាំភ្លើង ចំនួន ០១ដើម នៅក្បែរគល់ឫស្សី ពេលខ្លួនកំពុងដេីរទៅកាត់អុស នៅចំណុចលើភ្នំកាធាង ភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្រោយប្រទះឃើញ ក៏បានមករាយការណ៍ មកកាន់ផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ។ បន្ទាប់មកប្រជាពលរដ្ឋ ខាងលើបានប្រគល់កាំភ្លើង AK 47 ចំនួន ០១ដើម គ្មានបង់ គ្មានគ្រាប់ មកអោយសមត្ថកិច្ចជំនាញផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បី រក្សាទុក ។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុក សំឡូត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ៖តារា


ចែករំលែក៖