ព័ត៌មានទាន់ហេតុការណ៍៖

Ten Hag ត្រូវបានតែងតាំងជាផ្លូវការដឹកនាំក្រុម Leverkusenដល់ឆ្នាំ 2027

ចែករំលែក៖

អន្តរជាតិ៖ ក្លឹបនៅអាល្លឺម៉ង់ Bundesliga បានប្រកាសនៅថ្ងៃចន្ទនេះថា អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Bayer Leverkusen ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។

អ្នកគ្រប់គ្រងសញ្ជាតិហូឡង់វ័យ 55 ឆ្នាំរូបនេះបានជំនួសកន្លែងរបស់លោក Xabi Alonso ដែលបានចាកចេញពី Leverkusen ទៅចូលរួមជាមួយ Real Madrid ។

លោកTen Hag បានអវត្តមានពីការងារចាប់តាំងពីត្រូវបានបណ្តេញចេញដោយបិសាចក្រហមMan United ក្នុងខែតុលា ដោយក្លឹបនៅ Old Trafford កំពុងធ្លាក់ចុះចំណាត់ថ្នាក់ដល់លេខរៀងទី 14 ក្នុងតារាងអង់គ្លេស Premier League ។

ជោគជ័យបំផុតរបស់គាត់ជាមួយ Ajax Amsterdam ដែលគាត់បានបង្វឹកពីឆ្នាំ 2018-22 ដោយឈ្នះពានរង្វាន់ Eredivisie ចំនួនបី និងនាំក្លឹបទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2019 ។

ដោយ៖ធីរីណា


ចែករំលែក៖