អន្តរជាតិ ៖ នៅព្រឹកព្រលឹមថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ កងទ័ពអុីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា បានស្ទង់ឃើញមីស៊ីលដែលអុីរ៉ង់បាញ់សំដៅមកលើអុីស្រាអែល ហើយប្រព័ន្ធការពារកំពុងធ្វើការចាប់ស្ទាក់។ សេចក្តីថ្លែងការណ៍ឱ្យដឹងថា នៅតំបន់ជាច្រើននៃអុីស្រាអែលបានបន្លឺស៊ីរ៉ែនប្រកាស អាសន្ន ប្រជាពលរដ្ឋត្រូវបានតម្រូវឱ្យ ភៀសខ្លួនទៅនៅកន្លែងមានសុវត្ថិភាព។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក ថ្ងៃទី២២ ខែមិថុនា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅគេហទំព័រ «CCFR China state-controlled media » អង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំបើកចំហបន្ទាន់នៃក្រុមប្រឹក្សា សន្តិសុខ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិកដែលបានវាយប្រហារ អុីរ៉ង និងវាយប្រហារទៅលើសំណង់នុយក្លេអ៊ែរដែលទទួលបានការធានានិងឃ្លាំមើលពីអង្គការថាមពលបរមាណូអន្តរជាតិ។
លោក Fu Cong បានលើកឡើងថា ភាគីអាមេរិកធ្វើការវាយប្រហារទៅលើសំណង់នុយក្លេអ៊ែរ ៣ កន្លែង ក្នុងប្រទេសអុីរ៉ង់ដែលស្ថិតនៅតំបន់ Fordo, Natanz និង Isfahan ទង្វើនេះបានបំពានយ៉ាងធ្ងន់ធ្ងរនឹងកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បា រំលោភបំពានលើអធិបតេយ្យភាព សន្តិសុខ និង បូរណភាពទឹកដីរបស់អុីរ៉ង់ដែលបាន បង្កើនភាពតានតឹងនៃស្ថានការណ៍មជ្ឈិមបូព៌ា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ សហគមន៍អន្តរជាតិបាំបាច់ ត្រូវតែប្រកាន់ខ្ជាប់សច្ចភាព ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ និងស្តារសន្តិភាពនិងស្ថិរភាពឡើងវិញ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច