ខេត្តបន្ទាយមានជ័យ៖ ក្រុមអាជីវករខ្មែរ ដែលលក់ដូរប្រកបរបរ រកស៊ីក្នុងប្រទេសថៃ (ផ្សាររោងក្លើ ស្រុកអារញ្ញ) កំពុងតែជាប់គាំងមិនបានមកលំនៅឋានរបស់ខ្លួនវិញចំណែកប្រជាពលរដ្ឋថៃមានការ កកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីភាគី ថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
មន្ត្រីច្រកទ្វារអន្តរជាតិខាងលើបញ្ជាក់ថាៈ ជារាល់ថ្ងៃភាគីថៃតែងតែបើកច្រកទ្វារព្រំដែនម៉ោង ៨និង០០នាទីព្រឹកដោយឡែកភាគីកម្ពុជាបើកច្រកព្រំដែនក្រោយភាគីថៃនៅម៉ោង៩និង០០នាទី ព្រឹកតែនៅម៉ោង៨និង២៤នាទីថ្ងៃដដែលនេះមិនទាន់បានបើកនៅឡើយ។
ប៉ុន្តែបន្ទាប់ពីភាគីថៃបានបិទច្រកទ្វារព្រំដែនខាងលើមកគេឃើញថាអាជីវករខ្មែរដែលលក់ដូរក្នុងផ្សាររោងក្លើ ភាគីថៃមិនអនុញ្ញាតឲ្យចេញមកលំនៅឋាននៅក្រុងប៉ោយប៉ែតនោះទេ
ចំពោះក្រុមជនជាតិថៃដែលមករកស៊ីនៅក្រុងប៉ោយប៉ែតក៏មិនបានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញដែរ។
ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ.
និង លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត និង ភាគីពាក់ព័ន្ធ កំពុងមានវត្តមានទៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលជូនពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសថៃ។
យោងតាមហ្វេប៊ុកថៃបង្ហោះបញ្ជាក់ថាៈ ថៃនិងបើកច្រកទ្វារព្រំដែននៅវេលាម៉ោង១៧និង០០នាទីដល់ម៉ោង២០និង០០នាទី ឲ្យចេញចូលបាន។

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច