ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- មុននឹងថៃចង់សាងសង់របងជុំវិញប្រាសាទតាមាន់ធំ = ថៃត្រូវទៅតុលាការយុត្តិធម៌អន្តរជាតិជាមុនសិន ថៃមិនអាចចេះតែសាងសង់របងដោយអត្តនោម័តនិងឯកតោភាគីបានទេ?

២- ផែនទីចោររបស់ថៃ = មិនអាចយកជាការបានទេ កម្ពុជាមិនទទួលស្គាល់ផែនទីឯកតោភាគីជាដាច់ខាត។

៣- កម្ពុជាត្រូវត្រៀមលក្ខណៈកសាងកម្លាំងកងទ័ពជានិច្ចដើម្បីទប់ទល់នឹងការឈ្លានពានណាមួយជាយថាហេតុ = ត្រូវតែម្ចាស់ការជាប់ជានិច្ចក្នុងការធ្វើសង្ក្រាមឈ្លានពានពីខាងក្រៅ?

៤- ផែ ថងថាន ប្រឈមនឹងត្រូវបញ្ឈប់ធ្វើនយោបាយអស់មួយជីវិត = ដោយសារផែថងថានបានអនុវត្តផ្ទុយពីក្រមសីលធម៌នយោបាយរដ្ឋធម្មនុញ្ញថៃ។

៥- សហរដ្ឋអាមេរិកនិងអ៊ីយូផ្តល់ជំនួយឲ្យអ៊ុយក្រែន = អ៊ុយក្រែនចេះតែកាត់និងទទួលបំណុលរុំកោះច្បាំងហើយចាំតែសងគេមួយជីវិត?

៦- ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរពីជនក្បត់ជាតិ = គឺដើម្បីពង្រឹងការស្នេហាជាតិនិងការឯកភាពជាតិជាពិសេសក្នុងសភាពការណ៍មានភាពតានតឹងនយោបាយនិងព្រំដែនជាមួយថៃ?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមកំពុងភ័យខ្លួនពីរឿងអស់សញ្ជាតិខ្មែរ = នៅពេលស្ថាប័ននីតិបញ្ញត្តិអនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ជំពូកទី៣។

៨- អាមាត់វៀចអស់អីនយាយបែរជាមកអួតពីពូកែបកប្រែភាសានៅសាលាក្តីខ្មែរក្រហម?

៩- អាវៀចមាត់ចេះតែនិយាយប្រឆាំង អត់យល់ពីនីតិវិធីការធ្វើវិសោធនកម្មច្បាប់សោះតែម្តង = រាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័ននីតិបញ្ញត្តិធ្វើមិនចេះត្រូវចិត្តវា?

១០- ថៃនៅមិនទាន់អស់ចិត្តពីរឿងប្រាសាទតាមាន់ធំ = ខាងកម្ពុជាច្បាស់លាស់ហើយដោយសារប្រាសាទនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ឯខាងថៃនៅមិនច្បាស់លាស់ដោយសារអត់មានឯកសារជាសំអាងចេះតែតែនិយាយនឹងមាត់ បើចង់ច្បាស់ឲ្យទៅតុលាការយុត្តិធម៌អន្តរជាតិទៅ?

ដោយ ៖ សិលា


ចែករំលែក៖