ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀននៅក្រុងបាត់ដំបងឃាត់មុខសញ្ញាចំនួន ០៤ នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១១និង៣០នាទីនៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្របស្រប តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងបង្ក្រាបករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងនិងឃាត់ ខ្លួនជនសង្ស័យបាន៤ នាក់ (ស្រី ២នាក់ )។

-*វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១០ថង់ ទម្ងន់ ៤១៣,៤៤ក្រាម (ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៤ថង់ ទម្ងន់ ១១៣,៤៨ក្រាម (ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) ចំនួន ០២កញ្ចប់ ទម្ងន់ ៩,៧២ក្រាម (ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) ចំនួន ៤៩គ្រាប់ ទម្ងន់ ១៦,៧៤ក្រាម (ថ្នាំសុទ្ធ)

-ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០២គ្រឿង

-ថង់ប្លាស្ទិកតូចៗពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនល្មើសនិងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕


ចែករំលែក៖