ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក អួង សុវណ្ណា ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩

ចែករំលែក៖

ភ្នំពេញ ៖ សូមអបអរសាទរ លោកវរសេនីយ៍ឯក អួង សុវណ្ណា ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគមន៍លេខ៣។

លោកត្រូវបានចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ជំនួសលោកឧត្តមសេនីយ៍ទោ ដួង ច័ន្ទ ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រកាសចូលកាន់តំណែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពមួយចំនួនផងដែរ។

សម្រាប់កងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងការពារទឹកដីនៅតំបន់មុំបី ខេត្តព្រះវិហារ។

សូមជូនពរលោកវរសេនីយ៍ឯក អួង សុវណ្ណា មានសុខភាពល្អ និងជោគជ័យនៅក្នុងបុព្វហេតុដឹកនាំកងកម្លាំងការពារជាតិ និងទឹកដីតាមព្រំដែន ៕

ដោយ ៖ សិលា


ចែករំលែក៖