ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យទីតាំងអាគារខុនដូរ អាផាតមិន ផ្ទះសំណាក់ និងសណ្ឋាគារ ចំនួន ២៥ទីតាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ចុះសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក អ៊ីមរ៉ន ហស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងអាគារខុនដូរ អាផាតមិន ផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ បានសរុបចំនួនទីតាំងរួមមាន បានចំនួន ២៥ទីតាំង៖
១- អាផាតមិន Emerald ស្ថិតនៅផ្ទះលេខ៦៤ ផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ
២- សណ្ឋាគារ Palace Gate ស្ថិតនៅផ្ទះលេខ៩០ ផ្លូវលេខ២៤០ កែងផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជំនះ
៣- សណ្ឋាគារ KVL ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ
៤- សណ្ឋាគារ អូរៀល ឌីឡែថ៍ហូថេល ឯ.ក ស្ថិតនៅអគារលេខ ១០៥ និងលេខ១០៧ ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២
៥- សណ្ឋាគារ អាស៊ី អគារលេខ១៨២ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ភូមិ៤ សង្កាត់ផ្សារថ្មីទី២
៦- សណ្ឋាគារ អូរៀលហូថេល ឯ.ក ស្ថិតនៅអគារលេខ១៣២ និងលេខ៩៣ មហាវិថីព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២
៧- សណ្ឋាគារ តាំង តាំង ស្ថិតនៅផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារថ្មីទី១
៨- អគារ ឈុន ខាយរៀលអុីស្ទេត ស្ថិតនៅផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង
៩- អគារ ហ្រ្គេសហសភីថលលីធី ឯ.ក ស្ថិត នៅអគារលេខ២៩ ផ្លូវលេខ២០០ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣
១០- ទីតាំងផ្ទះជួល ស្ថិតនៅផ្ទះ ១អឺ២អឺ៣ ផ្លូវលេខ១០៨ ភូមិ៦ សង្កាត់វត្តភ្នំ
១១- ទីតាំងផ្ទះជួល ស្ថិតនៅផ្ទះ១១៧អឺ២ ផ្លូវព្រះសុីសុវត្ថិ ភូមិ៨ សង្កាត់វត្តភ្នំ
១២.ទីតាំងផ្ទះជួល ស្ថិតនៅផ្ទះ១៣១អឺ២ ផ្លូវព្រះសុីសុវត្ថិ ភូមិ៧ សង្កាត់វត្តភ្នំ
១៣- ផ្ទះសំណាក់ ពន្លឺពេជ្រ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក
១៤- ផ្ទះសំណាក់ ចាន់នីហេងហេង ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក
១៥- ផ្ទះសំណាក់ ពរពរ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក
១៦- ផ្ទះសំណាក់ សួស្តី ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក
១៧- ទីតាំងផ្ទះជួល កែវសុគន្ធា ផ្លូវលេខ១៣ ភូមិ១ សង្កាត់វត្តភ្នំ
១៨- ទីតាំងផ្ទះជួល ហមសុខុម ផ្លូវលេខ១០៨ ភូមិ៤ សង្កាត់វត្តភ្នំ
១៩- ទីតាំងផ្ទះជួល វង្សវឌ្ឍនា ផ្លូវលេខ១១០ ភូមិ៥ សង្កាត់វត្តភ្នំ
២០- ទីតាំងផ្ទះជួល ឬទ្ធីហេង ផ្លូវលេខ១៣ ភូមិ៩ សង្កាត់វត្តភ្នំ
២១- ទីតាំងផ្ទះជួលលេខ២៩ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់
២២- ទីតាំងផ្ទះជួលលេខ១៤៦អឺ០ ផ្លូវ១១០ ភូមិ៩ សង្កាត់ផ្សារចាស់
២៣- ទីតាំងផ្ទះជួលលេខ២២អឺ០ ផ្លូវ១៧ ភូមិ៧ សង្កាត់ផ្សារចាស់
២៤- ទីតាំងផ្ទះជួលលេខ១៧-១៩អឺ០ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់
២៥- ទីតាំងផ្ទះជួលលេខ១៤៣អឺ២ ផ្លូវ១១៨ ភូមិ១ សង្កាត់ផ្សារចាស់។

ក្នុងនោះពិនិត្យឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៧៤នាក់ (ស្រី ៧០នាក់) ក្នុងនោះ៖ មានឯកសារត្រឹមត្រូវ ២៧៤នាក់ និងពុំមានឯកសារត្រឹមត្រូវ ០០នាក់។ ជាលទ្ធផល ៖ ក្រុមការងារបានពិនិត្យពុំឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ៕

ដោយ ៖តារា


ចែករំលែក៖