ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ពីបទជួញដូរនិងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃទីបញ្ជាការកងរាជ អាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាមុខសញ្ញាសកម្មចំនួន ០៨នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធក្នុងករណីជួញដូរនិងចាត់ ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងជាបន្តបន្ទាប់កាល ពី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តបាត់ដំបង ក្រោយទទួលបានបណ្តឹងនិងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្នុង ករណីជួញដូរនិងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។

មន្ត្រីអាវុធហត្ថបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងនិងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្នុងករណីជួញដូរនិងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រខាងលើ មន្ត្រីជំនាញបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យប្រុស ស្រីជាបន្តបន្ទាប់ចំនួន០៨នាក់ រួមមាន÷

១.ឈ្មោះ រិន រម្មណី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង (អ្នកលក់)

២.ឈ្មោះ យុំាង ខៃស៊ីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរអ្នកចាក់ភ្លេង រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង (អ្នកលក់)

៣.ឈ្មោះ ម៉ាន់ ឌីណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរសំអាងការ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកទិញ និងចាត់ចែង)

៤.ឈ្មោះ សុខ សុវឌ្ឍនា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខ របរដឹកបន្លែ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង

៥.ឈ្មោះ ប៉ោ ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង

៦.ឈ្មោះ ជួប វីរៈ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

៧.ឈ្មោះ ច្រែង សំបូរ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរជាងពិដាន រស់នៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

៨.ឈ្មោះ ប៊ុន វិបុល ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ។

វត្ថុតាងដកហូតសរុបគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (Ice)ចំនួន៥កញ្ចប់ ទម្ងន់ ៤.២២ក្រាម (ថ្លឹងទាំងសំបក) ,គោយន្តកន្ត្រៃ០១ គ្រឿង ,ទូរស័ព្ទដៃចំនួន ០៩គ្រឿង និងម៉ូតូចំនួន ០៤ គ្រឿង បន្ទាប់មកទាំងជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

 


ចែករំលែក៖