ព័ត៌មានទាន់ហេតុការណ៍៖

រុឺម៉កដឹកអេតចាយបេីកបរបញ្ច្រាសទិសត្រូវម៉ូតូហុងដាបុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីកបររ៉ឺម៉កដឹកអេតចាយបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបានម៉ូតូហុងដាឌ្រីមបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥៤នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ បូង សីហា ភេទប្រុស  អាយុ២០ឆ្នាំ រងរបួសបែកមាត់ បាក់ធ្មេញ មានអាសយដ្ឋាននៅ  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២មានឈ្មោះ ម៉ន សុខធី ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសបែកចិញ្ចើមនិងថ្ពាល់ខាងស្ដាំ មានអាសយដ្ឋាននៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពេញព្រៀប ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ទាំងបញ្ច្រាសទិសដៅចរាចរណ៍។ បន្ទាប់មកស្រាប់តែមានម៉ូតូហុងដាឌ្រីម បេីកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ធ្វេីដំណេីរផ្លូវត្រង់ក៏ជ្រុលទៅបុកពីមុខពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល៣នាក់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមៈ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖