ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

១-ជនសង្ស័យឈ្មោះ រឿង សុខពៅ ភេទស្រី អាយុ៣៦ឆ្នាំ ឃាត់ខ្លួននៅម្ដុំផ្ទះជួលបឹងកក់ សង្កាត់ស្រះចកខណ្ឌដូនពេញ។

២-ជនសង្ស័យឈ្មោះ ប៊ុន ណាប់ ភេទ ប្រុស អាយុ៤៦ឆ្នាំ ឃាត់ខ្លួននៅម្ដុំផ្ទះជួលបឹងកក់ សង្កាត់ស្រះចកខណ្ឌដូនពេញ។

សម្ភារៈដែលបាត់ ៖ កាលពីយប់ថ្ងៃទី26 ខែកុម្ភៈ ចន្លោះម៉ោង 3:30នាទីទៀបភ្លឺ ខ្ញុំដេកលក់ចោរចូលគាស់បង្អួចហើយចោរបានលូកយកសម្ភារៈមួយចំនួនមាន ទូរស័ព្ទដៃម៉ាក IPhone 16proMax ពណ៌មាស ទូរស័ព្ទខ្ញុំបាត់បានដាក់រូបថតនៅលើអេក្រង់ទូរស័ព្ទរូបខាងលើហ្នឹង

IMEI: 353099464265862 (បញ្ចាក់ជាប់ ICloud)

លុយដុល្លា 620$. សោឡាន. កាតធនាគារABA. ពែរមីឡាន ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចកាលពីយប់ថ្ងៃទី26 ខែកុម្ភៈ ចន្លោះម៉ោង 3:30នាទីទៀបភ្លឺ ខ្ញុំដេកលក់ចោរចូលគាស់បង្អួត ចោរបានលូកយកមែននៅចំណុចខុនដូមួយកន្លែងនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ស្រះចកប្រគល់អោយសមត្តកិច្ចខណ្ឌបឹងកេងកងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស រស្មី


ចែករំលែក៖