ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឺងត្រែង ចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបច្ច័យមួយចំនួនទៀត នៅស្រុក បុរីអូរស្វាយសែនជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅម៉ោង១៦:០០នាទី ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឺងត្រែង រួមជាមួយប្រធានគណៈគម្មាធិការគណបក្សស្រុកបុរីអូរស្វាយសែនជ័យ និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះរំកិល និងសមាជិកសមាជិការ បានចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីសាលាបឋមសិក្សាអន្លង់ស្វាយ (ខ) ដើម្បីប្រមូលថវិកាទិញគ្រឿងសំណង់ (ចាក់សាបផ្លូវចូលសាលា និងមុខអគារថ្នាក់រៀន និងកែលម្អបរិស្ថាន) ដែប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាអន្លង់ស្វាយ (ខ) ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដោយបានចូលរួមថវិកាផ្ទាល់ខ្លួនចំនួន ២.០០០.០០០រៀល និងប្រគេនបច្ច័យសម្រាប់ព្រះសង្ឃចំនួន ០៥ អង្គ និងតាអាចរ្យជាថវិកាសរុប៥៥០.០០០រៀល, គណកម្មាធិការគណបក្សស្រុកចូលរួម ចំនួន ១.៧២០.០០០រៀល និងក្រុមការងារចុះមូលដ្ឋានឃុំព្រះរំកិល ចូលរួមចំនួន ១.២០០.០០០រៀល។ ជាសរុបថវិការចូលបុណ្យ មានចំនួន ៥.៤៧០.០០០រៀល ៕

ដោយ ៖ សិលា


ចែករំលែក៖