ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូNext មួយគ្រឿងលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្ត FORTUNERពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តFORTUNER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2567 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូNext ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-1532 ឌុបគ្នាបានជ្រុលបុកគូទរថយន្តពីក្រោយ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖