ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ឈុន កក្តដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ (ទម្ងន់ ០.៧៩ក្រាម),ទូរស័ព្ទ ចំនួន០១គ្រឿង(OPPO ពណ៌ ខ្មៅ),កាំភ្លើងកែឆ្នៃ ចំនួន០១ដើម,ថង់ច្រក ចំនួន០១ដុំ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎ គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖