ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រមួយគ្រឿងបើកសុខៗស្រាប់តែឆាបឆេះផ្អើលសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់បើកចេញពីក្រុមហ៊ុនរួចធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ពេលបើកមកដល់ក្បែរនិងស្តុបណតប្រ៊ីតស្រាប់តែគៀបហ្រ្វាំងបង្កទៅជាអគ្គីភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចជំនាញបញ្ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦:៥០នាទីយប់ថ្ងៃទី ២៦ខែមេសាឆ្នាំ២០២៦ស្ថិតនៅលើបណ្ដោយផ្លូវទ្រុងមាន់ចំណុចក្បែរស្តុបណតប្រ៊ីតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-4624 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុក្បែរនិងស្តុបណតប្រ៊ីតស្រាប់តែឆេះផ្នែកពីខាងក្រោមមុនរួចបន្តឆេះរាលដាលយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរតៃកុងរថយន្តរួមទាំងប្រជាពលរដ្ឋក្បែខាង នាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់ទោះជាយ៉ាងណាអណ្ដាតភ្លើងនៅតែបន្តឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយបន្ទាន់។

ក្រោយទទួលដំណឹងខាងលើភ្លាមកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តទៅជួយបាញ់ពន្លត់ ក្រោយពេលប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនោះដែរពោលគឺខូចខាតតែរថយន្តមួយចំនួនពន្លត់ចប់ នៅយប់ខែថ្ងៃដដែល៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖