ព័ត៌មានទាន់ហេតុការណ៍៖

ថៃ កាន់តែល្បីល្បាញ់ ជាប្រភពជួញដូរគ្រឿងញៀន 

ចែករំលែក៖

ក្រុមព្រះសង្ឃត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៦ ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុងកូឡុំបូ ប្រទេស ស្រីលង្កា ក្រោយវិលត្រឡប់មកផ្ទះវិញបន្ទាប់ពីវិស្សមកាលរយៈពេលបួនថ្ងៃនៅទីក្រុងបាងកក។

មន្ត្រីគយស្រីលង្កាបានរកឃើញក្រុមសង្ឃនេះលាក់ Kush ដែលជាប្រភេទកញ្ឆាដែលមានសារធាតុសកម្មខ្ពស់ នៅក្នុងថតសម្ងាត់នៃវ៉ាលីរបស់សង្ឃទាំងនោះ។ ម្នាក់ៗកំពុងដឹកកញ្ឆាប្រហែល ៥ គីឡូក្រាម។

ព្រះសង្ឃភាគច្រើនជាព្រះសង្ឃវ័យក្មេងមកពីវត្តអារាមផ្សេងៗនៅទូទាំងប្រទេសស្រីលង្កា។ ដំណើររបស់សង្ឃទាំងនោះទៅកាន់ប្រទេសថៃត្រូវបានឧបត្ថម្ភដោយអ្នកជំនួញម្នាក់។

នេះគឺជាការរឹបអូស Kush ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសកោះអាស៊ីខាងត្បូងនេះ។

នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ស្ត្រីអង់គ្លេសអាយុ ២១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានដដែលដោយចោទប្រកាន់ពីបទកាន់កាប់កញ្ឆាចំនួន ៤៦ គីឡូក្រាម។ នាងក៏បានហោះហើរពីទីក្រុងបាងកកទៅកាន់កូឡុំបូផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាជ្ញាធរស្រីលង្កាបានរកឃើញការដឹកជញ្ជូនហេរ៉ូអ៊ីន និងគ្រឿងញៀនដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសតាមរយៈទូកនេសាទតូចៗ ដោយមានប្រភពចេញពីប្រទេសថៃ៕


ចែករំលែក៖