ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ លើកពី «ការប្រឈមធំៗក្នុងវិស័យព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចែករំលែកបញ្ហាប្រឈមធំលើវិស័យព័ត៌មាន ក្នុងលោកលើកឡើងថា ៖

«ការប្រឈមធំៗក្នុងវិស័យព័ត៌មាន»

១- កត្តាបច្ចេកវិទ្យា ៖ វាមានមុខ២។ វាបំផ្លាញសារព័ត៌មានប្រពៃណីដែលមានលក្ខណៈអាជីព ហើយវាបង្កលក្ខណៈឱ្យកើនឡើងព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។

២- កត្តាហិរញ្ញវត្ថុ ៖ សារព័ត៌មានធំៗទាំងជាតិនិងអន្តរជាតិ ត្រូវបន្ថយការចំណាយ កាត់បន្ថយបុគ្គលិក ឬបិទចោល។

៣- កត្តាធនធានមនុស្ស ៖ ការកសាងធនធានមនុស្សអាជីពក្នុងវិស័យនេះ នៅជាចំណោទរវាង បរិមាណ និងគុណភាព។

៤- លំហរសេរីភាព ៖ ការគ្រប់គ្រង និង ការប្រើប្រាស់សេរីភាព មានលើស និងមានខ្វះ។

៥- វិសាលភាព ៖ ប្រព័ន្ធផ្សាយរបស់រដ្ឋ និង ឯកជន មានភាពប្រឈមរៀងៗខ្លួន។

៦- គុណភាព ៖ បើយកទៅវាស់វែងនិងប្រៀបធៀបអន្តរជាតិ វាកើតមានសំណួរបន្ថែម។

៧- ការគាំទ្រពីវិស័យច្បាប់ ៖ ច្បាប់ស្តីពីរបបសារព័ត៌មាននៅឆ្ងាយពីបច្ចុប្បន្នភាព ខណៈច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ការពារទិន្នន័យបុគ្គល នៅមិនទាន់មាន។ ការប្រឈមនៅតុលាការ ជាវិញ្ញាសារដែលត្រូវកែលម្អ។

៨- ក្រមសីលធម៌ ៖ ទាមទារការកែលម្អជាប្រចាំ។

៩- ជំនឿ ៖ មានការប្រែប្រួលលឿន ហើយពេលខ្លះច្របូកច្របល់។ ផ្សាយច្រើន និយាយច្រើន តែជំនឿតិច ៕

ដោយ ៖ សិលា


ចែករំលែក៖