ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើស Scam Online ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។
លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីដឹកនាំប្រតិបត្តិការសហការ និងចុះបង្ក្រាបទីតាំងលួចបង្កបប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូល រួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។
សកម្មភាពនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជា០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតនូវផែនការសកម្មភាព លេខ០១០/២៦ គបឯរខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ផែនការតសកម្មភាពការបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម៖
-សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៥ទីតាំង ឃាត់ខ្លួនជនបរទេសខុសច្បាប់ ចំនួន៣៨៥៣នាក់(ភាគច្រើនជាជន ជាតិចិន) ក្នុងនោះមានទី១-ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ, ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង ទី៤-ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត។
-ក្រុមការងារចម្រុះខេត្ត បានដឹកនាំប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ១៦១នាក់ (ជនជាតិចិន) ក្នុងនោះមានទី១- អគារ១កន្លែង ជាន់ ជាន់ទី៦ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ទី២-ទីតាំងអាជីវ កម្ម អ័រគីដេ និងសណ្ឋាគារកម្ពស់៤ជាន់ មាន៥២បន្ទប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៣-បុរី ភីខេ ឃ្វីនលែន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តដឹកនាំប្រតិបត្តិការដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត មានការចូលរួមពីកម្លាំងសមត្ថកិច្ច និងការសម្របសម្រួលនីតិវិធីដោយដោយ ព្រះរាជអាជ្ញារង បានចុះ ប្រតិបត្តិការបង្ក្រាបទីតាំងមានលួចប្រព្រឹត្តបទល្មើសឆបោបតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣ទីតាំងក្នុងក្រុង ប៉ោយប៉ែត ជាបឋម រកឃើញមជនបរទេសពុំមានឯកសារគ្រប់គ្រាន់ ចំនួន១៨៥នាក់ (ឥណ្ឌូនេស៊ី ១៥៤ ថៃ៣១នាក់) និងរឹបអូសវត្ថុតាងមួយចំនួន។
ទន្ទឹមនេះក្រុមការងារចម្រុះខេត្ត និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពីនិត្យទីតាំងរស់នៅប្រមូលផ្តុំ ចំនួន ៩ទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកម៉ាឡៃ និងបានណែនាំឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា ចំនួន៩ទីតាំង មានជនបរទេសសរុបចំនួន៣០៣ នាក់ / ស្ត្រី១២៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច