ព័ត៌មានទាន់ហេតុការណ៍៖

«ក្រុមនុយក្លេអ៊ែរបីក្រុម» របស់រុស្ស៊ីធ្វើសមយុទ្ធបាញ់គ្រាប់ពិត

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ យោធារុស្ស៉ីបានចាប់ផ្តើមការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ដែលមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់នៅទូទាំងប្រទេស ស្របពេលដែលទីក្រុងកៀវបានបង្កើនការវាយប្រហារខ្លាំងដោយយន្តហោះដ្រូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវចេញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។

ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធនៃប្រទេសរុស្ស៉ី នឹងធ្វើសមយុទ្ធយោធា ស្តីពីការត្រៀមរៀបចំ និងការប្រើប្រាស់កងកម្លាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានការគំរាមកំហែងឈ្លានពាន។ សមយុទ្ធទ្រង់ទ្រាយធំនេះ នឹងមានការចូលរួមពីកងទ័ពសរុបជាង៦៥ ០០០នាក់ រួមជាមួយបរិក្ខារយោធានិងសព្វាវុធប្រមាណ៧៨០០ប្រភេទ ក្នុងនោះមានទាំងប្រព័ន្ធជើងទម្របាញ់មីស៉ីលជាង២០០គ្រឿង។ មិនតែប៉ុណ្ណោះ យន្តហោះយោធា នាវាចម្បាំង ក៏ដូចជានាវាមុជទឹក ក៏នឹងចូលរួមផងដែរ។

អំឡុងសង្រ្គាមរយៈពេលជាង៤ឆ្នាំមកនេះនៅអ៊ុយក្រែន ទីក្រុងមូស្គូបានលើកឡើងម្តងហើយម្តងទៀត អំពីការដែលខ្លួនមានអាវុធនុយក្លេអ៊ែរ ហើយធ្លាប់គំរាមជាច្រើនសាថា អាចនឹងប្រើប្រាស់ពួកវា។ ការប្រកាសពីសមយុទ្ធអាវុធនុយក្លេអ៊ែរនេះ គឺធ្វើឡើងស្របពេលលោក ពូទីន ត្រូវទៅដល់ប្រទេសចិននាថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន៕


ចែករំលែក៖