ព័ត៌មានទាន់ហេតុការណ៍៖

បុរសដែលពូកែអុកឡុក បង្កភាពភ័យខ្លាចដល់អ្នកជិត ខាងប្រើហិង្សាលើបងប្អូន ត្រូវនគរបាលឃាត់ខ្លួនជាលើកទី៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការស្រុកសំរោងទងបានធ្វើការបង្ក្រាបករណីហឹង្សាមួយករណីដែលបុរសម្នាក់

មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១៨និង៥០នាទី ឈ្មោះ ខៀវ អុឺន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងលើឈ្មោះ ព្រាប ហុឹម ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃបានប្រើអំពើហិង្សា។

ជួនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១៨,០០នាទី ថ្ងៃខែដដែល ខ្លួនកំពុងដេកលើគ្រែមុខផ្ទះមើលទូរស័ព្ទ បន្ទាប់មកឈ្មោះព្រាប ហុឹម បានជេរប្រាមាថបងស្រីខ្លួនឈ្មោះព្រាប អុឹមអាយុ៤៦ឆ្នាំ។ បន្ទាប់មកបានចាប់កអាវ ហើយយកដំបងជ្រុងវាយមកលើបងថ្លៃ(ខៀវ អុឺន) ចំកែងដៃខាងឆ្វេងនិងយកកាំបិតផ្គាក់ កាន់គំរាមកាប់មកលើខ្លួន ប៉ុន្តែបានចាប់ទាន់ទើបមិនត្រូវ ដោយមិនដឹងមូលហេតុ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៨ នាទីកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិក្រាំងអំពិល បានឃាត់ឈ្មោះព្រាប ហុឹម មកសាកសួរ ហើយបានឆ្លើយសារភាពថាខ្លួន ពិតជាវាយទៅលើបងថ្លៃពិតប្រាកដមែន។

មូលហេតុ:ខឹងបងថ្លៃចោទខ្លួនថាជេរគាត់។ សមត្ថកិច្ចដកហូតកាំបិតផ្គាក់១ដើម។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 


ចែករំលែក៖