ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានហើយក្រុមក្មេងទំនើង៥នាក់ដែលជិះម៉ូតូ១គ្រឿងដោះអាវទាំងអស់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយករណី ក្មេងទំនើង (ជិះម៉ូតូដោះអាវ មិនពាក់មួកការពារសុវត្តិភាព និងលើសចំនួនកំណត់) ជិះពីឃុំបែកចាន ខេត្តកណ្តាល ទៅដើរលេងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំបញ្ជាកម្លាំងជំនាញស្រាវជ្រាវឈានដល់បង្ក្រាបមុខសញ្ញា ក្មេងទំនើង (ជិះម៉ូតូដោះ អាវ មិនពាក់មួកការពារសុវត្ថិភាព និងលើសចំនួនកំណត់) ចំនួន០៥នាក់៖

ករណីនេះកើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទីនៅតាមបណ្ដោយផ្លូវ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល រួចជិះចូលភូមិសាស្រ្តរាជធានីភ្នំពេញ។

*ក្មេងទំ,នើងចំនួន ០៥នាក់

១.ឈ្មោះ ឡន ស៊ុយលៀងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន)-តេស្តទឹក នោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។

២.ឈ្មោះ រិទ្ធ ថៃរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន)-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។

៣.ឈ្មោះ យឹម សុភ្រ័ក្កត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន)-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។

៤.ឈ្មោះ ពន្លឺ សុខវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន)-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។

៥.ឈ្មោះ ចាន់ ធាវិទូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល (ឃាត់ខ្លួន) -តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។

*វត្ថុតាងចាប់យក

-ម៉ូតូ០១គ្រឿង ម៉ាក Honda គុបជ្រុង ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1T-8330 (ជិះដឹកគ្នាចំនួន ០៥នាក់)។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទាំង៥នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានជិះម៉ូតូលើសចំនួន មិនពាក់មួកសុវត្ថិភាព និងមិនពាក់អាវ ពិតប្រាកដមែន។

ចំពោះករណីខាងលើនេះដោយក្រុមក្មេងទំនើងខាងលើ ព្រមទទួលស្គាល់កំហុស សុំទោសជាសាធារណៈ និងឈប់ប្រព្រឹត្តសកម្មភាពដែលល្មើសច្បាប់បន្តទៀត កម្លាំងផ្នែកជំនាញសុំគោលការណ៍តាមឋានានុក្រមអប់រំ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ៤៨ម៉ោង៕


ចែករំលែក៖