ព័ត៌មានទាន់ហេតុការណ៍៖

UPDATE៖ ដឹងមូលហេតុ ដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មានស្លាប់និងរបួស កើតឡើង ដោយសារអ្នកបើកបររថយន្តដឹកទំនិញធុនធំ ម៉ាក HYUNDAI ពណ៌ ស(ដឹកកម្មករ) វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដឹងមូលហេតុ ដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មានស្លាប់និងរបួស កើតឡើង ដោយសារអ្នកបើកបររថយន្តដឹកទំនិញធុនធំ ម៉ាក HYUNDAI ពណ៌ ស(ដឹកកម្មករ) វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ នៅក្រុងស្វាយរៀង។

យោងតាមនគរបាលខេត្តស្វាយរៀងបានអោយដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦និង២៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៧/១២៨ រវាង រថយន្តដឹកទំនិញធុនធំ (រថយន្ដកម្មករ) និងរថយន្ដដឹកអ្នកដំណើរធុនធំ (រថយន្ដកម្មករ) និងម៉ូតូ ស្ថិតភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ដោយមាន រថយន្តដឹកទំនិញធុនធំ (ដឹកកម្មករ) ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៦៥៧៣  ធ្វើដំណើរ ទិសដៅពីលិចទៅកើត អ្នករួមដំណើរជាកម្មករកម្មការនី ៤០នាក់ (ស្រី ២៥នាក់) តាមកំណាត់ផ្លូវជាតិលេខ១ ដោយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកជាមួយ រថយន្ដដឹកអ្នកដំណើរធុនធំ (ដឹកកម្មករ) ម៉ាក HYUNDAI ពណ៍ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ៣A-២២៩៨ ពណ៍ទឹកមាស ក្នុង ទិសដៅស្របគ្នាពីលិចទៅកើត អ្នករួមដំណើរលើរថយន្ដជាច្រើននាក់ និងមានម៉ូតុ ម៉ាក Honda Wave  ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ ១AE- ៨៩៧៥ អ្នកបើកបរឈ្មោះ ម៉ម រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រនិងអ្នករួមដំណើរឈ្មោះ ឆោម ស្រីអូន ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃគាវ ឃុំ កំពង់ចក ស្រុក រំដួល ខេត្តស្វាយរៀង ក្នុងទិសដៅស្របគ្នាផងដែរ។

ក្រោយកើតហេតុ អ្នកបើករថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៦៥៧៣  ឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនបាត់ដោយមានកម្មករសរុប

សរុប ៤០នាក់ ស្រី ២៦នាក់ ស្លាប់៥នាក់ ស្រី ០២នាក់ រងរបួសធ្ងន់ ៥ នាក់ ស្រី ០៤នាក់ និងរងរបួសស្រាល ៣០នាក់ ស្រី ២០នាក់ ។

ចំណែកអ្នកបើករថយន្តម៉ាក HYUNDAI ពណ៍ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ៣A-២២៩៨ បានរត់គេចខ្លួនដូចគ្នា ដោយកម្មករជិះក្នុងរថយន្តមិនមានរងគ្រោះថ្នាក់អ្វីនោះទេ។

ចំពោះអ្នកបើកម៉ូតូHonda Wave  ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ ១AE- ៨៩៧៥ រងរបួសធ្ងន់ស្រាល២នាក់ផងដែរ។

បន្ទាប់ពីកើតហេតុ អ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ដោយមធ្យោបាយធ្វើដំណើរទាំងបីគ្រឿង សមត្ថកិច្ចវាស់វែងនិងអូសយកមករក្សា ទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សរុបអ្នកស្លាប់និងរងរបួសមានចំនួន ៤២នាក់ ទាំងអ្នកបើកម៉ូតូនិងអ្នករួមដំណើរក្នុងរថយន្ត៕

ដោយ៖សុថាន


ចែករំលែក៖