ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX300 មួយគ្រឿង ក្នុងល្បឿនលឿន និងមិនប្រយ័ត្នជ្រុលចង្កូតឡើងខឿនសួនផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកLexus RX300ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BH-9719 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ១៦៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរ៉េចង្កូតជ្រុលទៅបុកខឿនបណ្ដាលឲ្យរថយន្តកល់ជាប់ទៅមុខលេខរួច និងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមាននាក់រងរបួស ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧រមករា ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច