ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃចំននួន០៣នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំឱ្យដឹងនៅរសៀលថ្ងៃទី៦ខែមិថុនានេះថា នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៦វេលាម៉ោង១២:០០នាទីនៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់ នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្រាវជ្រាវកំណត់មុខសញ្ញា និងបានឈានទៅនាំខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះយឹម រ៉ុត ភេទប្រុស អាយុ៧៤ឆ្នាំមានទីលំនៅភូមិស្នាពីរមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងកាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៦ ។

ពួកគេទាំង០៣នាក់គឺ៖ ១-ឈ្មោះពេជ្រ សុធា ហៅដា ភេទ ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង,-ខេត្តបាត់ដំបង,២-ឈ្មោះ

ហ៊ាង គឹមហាង ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងនិង ៣-ឈ្មោះផល ដេ ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ។

-វត្ថុតាងដកហូតរួមមាន៖

-រណាម៉ូទ័រសម្រាប់អាឈេីចំនួន០១

-Speaker(ស្ពីកឃ័រ)ម៉ាកW-Kingចំនួន១។

-ក្បាលកែវឆ្លុះ(ពិល)ចំនួន០៣

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ ៕


ចែករំលែក៖