ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកលឿនរថយន្តRAV4១គ្រឿងហើយម៉ូតូក៏ហោះទៅបុកបុរសជនជាតិម្នាក់ទៀតដែលកំពង់ជិះកង់
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៥០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
យោងតាមកាំម៉េរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក TOYOTA RAV4 ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2C -1024 បើកបរក្នុងទិសដៅពីកើតទៅលិចលុះមកចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្វេងស្រាប់តែមានម៉ូតូ១គ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនលឿនពីលិចទៅកើតហើយអ្នកបើកបរចាំហ្វាងមិនទាន់ក៏បុកនិងរថយន្តហើយហោះទៅបុកកង់ជនជាតិបរទេសបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ក្រោយកើតហេតុអ្នកបើកបរម៉ូតូត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះចំណែកបុរសជនជាតិបរទេសត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នាដោយឡែកវត្ថុតាងនិងអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលអូរបែកក្អមដើម្បីសួនាំនិងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច