ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូធាក់ម៉ូតូសិស្សសាលាត្រូវបានសមត្ថកិច្ចបង្ហាញមុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អធិការក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់មកសួរនាំករណីជិះម៉ូតូធាក់ម៉ូតូសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចប្រាប់ថាៈ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សា

រិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦  កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់មកសួរនាំករណីជិះម៉ូតូធាក់ម៉ូតូសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុម៉ូតូជនរងគ្រោះឡើងវ៉ាជែងម៉ូតូរបស់ខ្លួននិងមានសំឡេងប្រែនៗ ។

រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០០នាទីល្ងាចសមត្ថកិច្ចបានទទួលដំណឹងថាមានករណីធាក់ម៉ូតូកូនសិស្សសាលាមួយបានកើតឡើងនៅចំណុចទល់មុខមន្ទីរធនធានទឹក ស្ថិតនៅភូមិពីរ សង្កាត់កំពង់ស្វាយ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ…3527 ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង៣នាក់បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយមកកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានធ្វើការស្រាវជ្រាវរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក រហូតដល់ថ្ងៃទី១៤ ខែ ឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី កំណត់បានមុខសញ្ញាខាងលើ ហើយបាននាំខ្លួនជនសង្ស័យទាំង៣នាក់

១- ឈ្មោះ អ៊ុន សំអេច ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស អ្នកធាក់) រស់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ។

២-ឈ្មោះ ផិត សុថុន ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរសិស្ស អ្នកធាក់) រស់នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក។

៣-ឈ្មោះ សុវណ្ណ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស) រស់នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

ក្រោយពេលសាកសួរជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង៣នាក់ពិតជាបានធាក់ម៉ូតូជនរងគ្រោះប្រាកដមែន ។

បច្ចុប្បន្នក្មេងទំនើងទាំង៣នាក់ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖វណ្ណា


ចែករំលែក៖