ព័ត៌មានទាន់ហេតុការណ៍៖

តាមទាន់ប្តីកំពុងដេកអោបស្រីនៅលើគ្រែក្នុងផ្ទះ ក្តៅចិត្តដូចភ្លើង ប្រពន្ធយកសាំងចាក់ដុតរបួសទាំងពីរនាក់

ចែករំលែក៖

ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កើតមានហិង្សាមួយ ពេលប្រពន្ធទាន់ប្តីកំពុងដេកអោបស្រីនៅលើគ្រែ ហើយចិត្តក្តៅដូចភ្លើងយកសាំងចាក់ដុតទាំងរស់ បណ្តាលឲ្យរបួសធ្ងន់ទាំងពីរ ហើយសមត្តក៏បានឃាត់ ខ្លួនជនបង្កភ្លាមៗផងដែរ។

ជនដៃដល់ឈ្មោះ អៀម សាអែម ភេទស្រី អាយុ៤៦ ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ជាប្រពន្ធរបស់ឈ្មោះ ង៉ែត គា ភេទប្រុស អាយុ៤៥ ឆ្នាំ (ជាជនរងគ្រោះនិងជនរងគ្រោះម្នាក់ទៀតឈ្មោះ ឈុន រដ្ឋថេន ភេទស្រី អាយុ៤០ ឆ្នាំ មានទីលំនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាស្រីប្តី) បណ្តាលឲ្យឆេះរងរបួសធ្ងន់។

សេចក្តីរាយការណ៍បឋមឲ្យដឹងទៀតថា ដំបូងឡើយជនសង្ស័យនិងជនរងគ្រោះជាប្តីប្រពន្ធ ធ្លាប់ឈ្លោះ ប្រកែកគ្នាជាញឹកញាប់មក ហើយ ហើយប្រពន្ធខឹងប្តីមានស្រីក៏បានដាក់ពាក្យបណ្តឹងនៅសា លាឃុំរួចហើយដែរ។ តែឃុំមិនទាន់ដោះបានស្រាយបណ្តឹងក្រៅប្រពន្ធច្បាប់នោះនៅឡើយ ព្រោះសាលាឃុំមានតែការសម្រុះ សម្រួលឲ្យភាគីទាំងពីរ ជានា ឬត្រូវគ្នាវិញតែប៉ុណ្ណោះទេ សាលា ឃុំមិនមានសិទ្ធិសម្រេចលើបណ្តឹងលែងលះប្តីប្រពន្ធនោះឡើយ។

ស្រាប់តែវេលាម៉ោង១១ កន្លះយប់ ថ្ងៃខែខាងលើ ជនរងគ្រោះត្រូវ ជាប្តី បានយកស្រីដែលជាជនរងគ្រោះដែរ មកដេកនៅលើគ្រែក្នុងផ្ទះជាមួយគ្នា ស្ត្រីជាប្រពន្ធទាន់ឃើញយ៉ាងដូចនោះ ក៏ខឹងឡើងកំដៅខ្លាំងដូចភ្លើង បានយកសាំងចាក់លើប្តីនិងស្រីស្នេហ៍កំពុងអោបគ្នាយ៉ាងកក់ក្តៅ និងមានបំណងដុតទាំងរស់ បណ្តាលឲ្យប្តីនិងស្រីស្នេហ៍ទាំង២នាក់រងរបួសជាទម្ងន់តែម្តងទៅ។

ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងដឹកនាំបញ្ជាទៅស្នងការរងទទួលផែនការងារនគរបាលយុត្តិធម៍ ឲ្យមន្ត្រីនគរ បាលជំនាញព្រហ្មទណ្ឌខេត្ត សងការជាមួយកម្លាំងជំនាញស្រុកនិងមន្ត្រីនគរនបាលមូលដ្ឋាន ចុះទៅកន្លែងកើតហេតុដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជុំគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតតាមនីតិវិធី៕


ចែករំលែក៖