ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យមានអ្នកស្លាប់ចំនួន០៣នាក់ រងរបួសធ្ងន់ស្រាល ០៣នាក់ បង្កឡើងដោយរថយន្តបុករថយន្តនិងបុករះម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត។ ករណីនេះហេតុកាលពីវេលាម៉ោង ១៣និង២០នាទីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៦ នៅចំណុច ផ្លូវជាតិលេខ៨ចន្លោះគ.ម លេខ (26-27)លើស្ពានព្រែកតាមាក់ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
វរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយរថយន្ត០១គ្រឿងម៉ាក Hyundia ប្រភេទដឹកទំនិញធំពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3យ-1608 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត,ចុះពីលើស្ពាន។លុះមកដល់ចំណុចការដ្ឋានជួសជុលថ្នល់ផ្នែកខាងត្បូង (បិទផ្លូវមួយចំហៀង)រថយន្តបង្កខាងលើបានដាច់ហ្រ្វាំង ជ្រុលមកបុកគៀរថយន្តម៉ាកSangyong ប្រភេទដឹកអ្នកដំណើរ ពណ៌ ខៀវ ពាលស្លាកលេខភ្នំពេញ2V- 0284 បើកបរដោយឈ្មោះ ឈន ប៊ុនឈឿន ភេទ ប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មានអ្នករួមដំណើរ០១នាក់ ឈ្មោះ ណាន ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិឬស្សីជុក ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បើកបរក្នុងទិសដៅពី(លិចទៅកើត) ស្របគ្នារួចគៀទាញរថយន្តម៉ាក Sangyong។
នៅពេលនោះរថយន្តខាងលើទៅបុកជាមួយម៉ូតូដែលបើកឡើងស្ពានបញ្ច្រាស់ទិសគ្នា (ពីកើតទៅលិច) ចំនួន ០៣គ្រឿងដោយម៉ូតូម៉ាកHonda dream C125 ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1AJ-5964 បើកបរដោយឈ្មោះ លី សុភ័ក្រ ប្រុស ៣៥ឆ្នាំនៅភូមិស្វាយ ភ្លើងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង(ស្លាប់) ត្រូវរថយន្តម៉ាកSangyong ខាងលើបុក ចំណែកម៉ូតូម៉ាក Honda dram C125 ពណ៌ ខ្មៅ ស្លាកលេខ ព្រៃវែង 1F-0265 បើកបរដោយឈ្មោះ ផុន ផេន ភេទ ប្រុស អាយុ៤៨ឆ្នាំនៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ មានអ្នក រួមដំណើរ០១នាក់ឈ្មោះ ភី ពៅ ភេទ ប្រុស អាយុ ៣៩ឆ្នាំនៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបុកម៉ូតូ១គ្រឿងទៀតម៉ាក Honda dream C125.ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1JB-8159 បើកបរដោយ ឈ្មោះ សុខលាប ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល មានអ្នក រួមដំណើរ ០២នាក់ ÷ ឈ្មោះ វ៉ាត ភេទស្រី អាយុ៦២ឆ្នាំ,២_ឈ្មោះ ផល សុខឡេង ភេទ ស្រី អាយុ៣៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។
ករណីនេះបណ្ដាលឱ្យរងគ្រោះមនុស្សប្រុសស្រីចំនួន ០៦នាក់ ក្នុងនោះស្លាប់០៣នាក់និងរបួសធ្ងន់០២នាក់របួសស្រាល់១នាក់ ÷ ១_ឈ្មោះ ផុន ផេន ភេទប្រុស អាយុ៤៨ឆ្នាំ (ស្លាប់) នៅកន្លែងកើតហេតុ ,២_ឈ្មោះ ភី ពៅ ភេទស្រី អាយុ ៣៩ឆ្នាំ(ស្លាប់)៣_ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់)ខូចខាតរថយន្ត០២ គ្រឿង ធ្ងន់០១គ្រឿង ស្រាល០១គ្រឿងនិងម៉ូតូ០៣ គ្រឿងធ្ងន់ ។
ក្រោយ កើតហេតុ កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់បានចុះដល់កន្លែងកើតហេតុ បានដេញចាប់អ្នកបើកបររថយន្តបានម្នាក់ឈ្មោះ ឈន ប៊ុនឈឿន ភេទប្រុស អាយុ៤៨ឆ្នាំអ្នកបើកបររថយន្តម៉ាកSang yong បានធ្វើតេស្តជាតិអាកុល និងសារធាតុញៀន (គ្មាន) ។
ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបររថយន្ត
សាំយ៉ុង មានប័ណ្ណបើកបរ និងបានវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីខ្មែរព្រមទាំងបានដកហូត មធ្យោបាយ រថយន្ត០២គ្រឿង និងម៉ូតូ០៣ គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដើម្បីបន្តនិតិវិធី។
សមត្ថកិច្ចជំនាញ បានដាក់សេចក្តីសន្និដ្ធានបឋមថា សេចក្តីសន្និដ្ឋានគឺបណ្ដាលមកពីអ្នកបើកបររថយន្តបង្ក ហេតុខាងលើបើកបរចុះពីលើស្ពានដាច់ហ្រ្វាំងខ្វះការប្រុងប្រយ័ត្ន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច