ខេត្តបាត់ដំបង៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៦.៣០នាទី លោកវរសេនីយ៍ឯកសេង លុច អធិការនគរបាលស្រុកថ្មគោលដឹកនាំកម្លាំង ចុះល្បាតបង្ការទប់ស្កាត់បទល្មើស តាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកថ្មគោល រហូតមកដល់ចំណុចផ្លូវ លំស្ថិតក្នុងក្រុមទី១៦ ភូមិតាសីឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានសង្កេតឃើញក្មេងប្រុសចំនួន០២ នាក់ ជិះម៉ូតូ០១គ្រឿង កំពុងធ្វើសកម្មភាពយកកាំបិតដងវែង០២ដើមលាក់ទុកក្នុងគុម្ពស្មៅក្បែរផ្លូវលំក្នុងគោលបំណងប៉ងធ្វើសកម្មភាពល្មើសច្បាប់អ្វីមួយ ។
ផ្តើមពីការសង្ស័យបែបនេះសមត្ថកិច្ចបាននាំខ្លួនពួកគេមកសាកសួរនៅអធិ ការដ្ឋាននគរបាលស្រុកនិងដកហូតយកនូវកាំបិ-តនោះមកជាមួយផង នោះគឺ៖
១-ឈ្មោះ ខា សុខឃីង ភេទ ប្រុស មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលនិង២-ឈ្មោះសួរ កាន់យ៉ា ភេទប្រុស មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយបានធ្វើការសាកសួរគេទាំងពីរនាក់បានឆ្លើយថា ខ្លួនគេយកកាំបិត(គួនអ៉ី )នេះទៅលាក់ទុកនៅទីតាំងមួយកន្លែងដូចខាងលើគឺក្នុងគោលបំណងធ្វេីសកម្មភាពប្រហារទៅលេីគូរទំនាស់ណាមួយដែលធ្វេីសកម្មភាពមកលេីខ្លួន។
នេះគឺជាសំណាង ដែលសមត្ថកិច្ចនគរបាលប្រើប្រាស់វិធានការល្បាតបង្ការទប់ស្កាត់បទល្មេីស រារាំងបានទាន់ ពេល បេីពុំដូច្នេះទេ មិនដឹងថា មានជនរងគ្រោះប៉ុន្មាននាក់ដែលត្រូវរងគ្រោះពីផ្លែកាំបិតដ៏កំណាចរបស់អ្នកក្លាហាន គួនអ៉ី?
សូមប្អូនៗយុវជនខិតខំសិក្សារៀនសូត្រឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម កុំខំប្រឹងតែរឿងឥតប្រយោជន៍ដែលបង្កការលំបាកដល់សង្គមជាតិ។
ទោះយ៉ាងណាមកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងស្នើសុំយោបល់អនុវត្តបន្តលើករណីនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច