ខេត្តព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង០០:០៩នាទី ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០៥នាក់) បុគ្គលិកអនឡាយ ចំនួន ០៨នាក់ (ស្រី ០១នាក់) ជនជាតិចិន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ម្ចាស់ហាង ចំនួន ០៤នាក់ (ស្រី ០១នាក់) ជនជាតិចិន និងសាក្សី ចំនួន ០៣នាក់ (ស្រី) ជនជាតិខ្មែរ។
+ចាប់ដកហូតវត្ថុតាងរួមមាន៖
១-រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA LANDCRUISER ពណ៌ខ្មៅ ផ្លាកលេខកម្ពុជា JENNIFER
២-ទូរដែក ចំនួន ០៣
៣-ទូរសព្ទដៃ (ប្រើប្រាស់ផ្ទាល់ខ្លួន) ចំនួន ១៧គ្រឿង
៤-កុំព្យូទ័រយួរដៃ ចំនួន ២២គ្រឿង
៥-ទូរសព្ទដៃ (អនឡាញ) ចំនួន ១១២គ្រឿង
៦-កាបូបដាក់ប្រាក់ ចំនួន ០២
៧-លិខិតឆ្លងដែន ចំនួន ០៣ក្បាល
៨-បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក
៩-សៀវភៅការងារជនបរទេស ចំនួន ០៣សន្លឹក
១០-កាតធនាគារ ចំនួន ០៧សន្លឹក
១១-អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ៤សន្លឹក
១២-ក្តារចុចមួយចំនួន
១៣-គ្រឿងអេឡិចត្រូនិកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច