ខេត្តកំពង់ស្ពឺ៖ ក្រោមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ផែនការងារព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល
ខេត្ដកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូនិងសម្ភារៈមួយចំនួន)នៅចំណុចផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៤៥នាទី ។
តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ក្រុមជនល្មេីសនិងបក្ខពួកមានគ្នាច្រេីននាក់។ ហេតុការណ៍នេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ គ្មានស្លាកលេខ តាមពីក្រោយមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ1lZ-2078 នៅផ្លូវជាតិលេខ៣ទាំងថៃ្ង។
ជនរងគ្រោះឈ្មោះ ចក់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត (រងរបួសដៃខាងស្ដាំ ជើងខាងឆ្វេង និង ខ្នង) ឈ្មោះ ណាក់ សាវីន ភេទប្រុស អាយុ១៨ឆ្នាំ( រងរបួសខ្នងខាងក្រោយដេរ៤ថ្នេ កែងដៃខាងស្ដាំ និងជើងខាងឆ្វេង)ឈ្មោះ អុឹម ពៅ ភេទប្រុស អាយុ២២ឆ្នាំ នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត (រងរបួសចង្កា ដៃ និងជើងទាំងសងខាង) សម្ភារៈបាត់បង់មានទូរស័ព្ទដៃ១គ្រឿង, កាបូបស្ពាយ១(កាបូបដាក់ខោអាវ)។
ដោយបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខ
សញ្ញានិងឃាត់ខ្លួនបាន២នាក់គេចខ្លួន១នាក់ឈ្មោះ ផា ភាព ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី, ឈ្មោះ ឡេង រិទ្ធ ហៅង៉ោក ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បច្ចុប្បន្នមកជួលបន្ទប់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ដេីម្បីចាំលួចនិងប្លន់។
បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលេីរួមជាមួយវត្ថុតាងកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបាននិងកំពុងតែដំណេីរការនីតិវិធី បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច