ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ០១នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កាលពីវេលាម៉ោង ១១:២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការមូលដ្ឋានស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ សម្ផស្ស ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

វត្ថុតាងចាប់យករួមមាន៖

ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់ (ធំ ០១កញ្ចប់, តូច ០៧កញ្ចប់ ទម្ងន់ ៣២.០៤ក្រាម ថ្លឹងទាំងសំបក)

* ម៉ូតូចំនួន ០១គ្រឿង

* ទូរស័ព្ទចំនួន ០១គ្រឿង

* ឧបករណ៍ជក់គ្រឿងញៀនចំនួន ០១

បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖