ខេត្តបាត់ដំបង ៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១២និង២០នាទី នៅលើផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រ ២០-២១ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធ្ងន់ចំនួន ០២គ្រឿង បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ របួសធ្ងន់០២នាក់ និងរបួសស្រាល០២នាក់។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ បានបញ្ជាក់ដឹងថា រថយន្តធុនធ្ងន់បើកបរក្នុងល្បឿនលឿន បានបុកនឹងរថយន្តធុនធ្ងន់មួយគ្រឿងទៀត ពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះភេទប្រុសម្នាក់ស្លាប់ និងខូចខាតរថយន្តធុនធ្ងន់ ០២គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច