ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុស ច្បាប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ប្រុស៣នាក់ ស្រី១នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ២នាក់ និងជនជាតិខ្មែរ ២នាក់ ព្រម ទាំងរឹបអូសបានវត្ថុតាងជាច្រើន រួមមានគ្រឿងញៀនចម្រុះប្រភេទជិត ២០០ក្រាម, ឧបករណ៍ប្រើប្រាស់ និងសែ្នដកែច្នៃគ្រឿងញៀន, ទូរសព្ទដៃ ៧គ្រឿង, ម៉ូតូ ៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា


ចែករំលែក៖