ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមោងឫស្សី ម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្ស០២នាក់ របួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧និង១០នាទី នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងក្រុមទី១១ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ បានបណ្តាលឲ្យមនុស្ស ០២នាក់របួសធ្ងន់។ សមត្ថកិច្ចបានរាយការណ៍ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ និងម៉ូតូ ដែលបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ចំនួន ០២នាក់ (ភេទប្រុស) ព្រមទាំងខូចខាតម៉ូតូចំនួន ០២គ្រឿង។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ដឹងថា៖ មូលហេតុនៃការកើតគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការវាស់វែងកន្លែងកើតហេតុ និងបានដកហូតម៉ូតូ០២គ្រឿងជាវត្ថុតាងយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕


ចែករំលែក៖