ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក សហការជាមួយអាជ្ញាធរសង្កាត់ បានចុះប្រមូលជនអនាថាប្រុសស្រីចំនួន៨នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ២៧១ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
តាមប្រភពសមត្ថកិច្ច ជនអនាថាដែលប្រមូលបានមានចំនួន៨នាក់ ក្នុងនោះស្រីម្នាក់។ ក្រោយប្រតិបត្តិការ សមត្ថកិច្ចបានបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច