ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះបន្ទប់ផ្ទះសំណាក់មួយកន្លែង ផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ បន្ទប់ផ្ទះសំណាក់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ «ម៉ីម៉ី៣ដុល្លារ» ដែលមានទីតាំងស្ថិតតាមផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីម្ចាស់ផ្ទះសំណាក់ បញ្ជាក់ថា មុនកើតហេតុ គឺមានការបើកទទួលភ្ញៀវជាធម្មតា រហូតដល់វេលាម៉ោងកើតហេតុ ទើបលេចចេញអណ្តាតភ្លើង និងផ្សែងហុយយ៉ាងខ្លាំងចេញពីបន្ទប់មួយនៅជាន់ទី១។ ភ្លាមៗនោះ អ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំអន្តរាគមន៍ ជៀសវាងមានការរាលដាល ។

បន្ទាប់ពី ទទួលបានព័ត៍មានភ្លាម រថយន្តពន្លត់អគ្គិភ័យគោលដៅខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ភ្លាមៗ។

អគ្គិភ័យនេះដែរបាន បានឆាបឆេះសម្ភារៈមួយចំនួន ប៉ុន្តែមិនមានភ្ញៀវស្នាក់នៅឡើយ ឬរងរបួសនោះឡើយ ។ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យបានទៅដល់ទីតាំងចំនួន ២គ្រឿង បាញ់រហូតអោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចបានសន្និដ្ឋានថាសង្ស័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖