ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីលួច គាស់ យ៉ាងសកម្មនិងឃាត់ខ្លួនជនសង្ស័យ០១នាក់នៅត្រែងត្រយឹងស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទី កម្លាំងប៉ុស្តិ៍ត្រែងត្រយឹងបានល្បាតនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ពាង សៀងហូ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំពុងធ្វើសកម្មភាពលួចគាស់សំណាញ់ដែកនៅចំណុចសាលាបឋមសិក្សាត្រែងត្រយឹងចាស់ (ទុកចោល) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង។

ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនបានធ្វើសកម្មភាពលួចចំនួន៣លើក៖

-លើកទី១ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ បានលួចគាស់សំណាញ់ដែកនៅចំណុចសាលាខាងលើ  យកទៅលក់ឱ្យកន្លែងទិញអេតចាយមួយកន្លែងម្ចាស់ឈ្មោះថៃ ឡយ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទី១ ឃុំត្រែងត្រយឹង លក់បានតម្លៃ ១៥,០០០៛ (មួយម៉ឺនប្រាំពាន់រៀល)។

លើកទី២  អំឡុងខែសីហា ឆ្នាំ២០២៦ បានលួចដែកថ្នាំងអំពៅរបស់ក្រុមហ៊ុនធ្វើផ្លូវ នៅចំណុចផ្លូវលេខ៤៦ ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង យកទៅលក់អោយអ្នកទិញអេតចាយខាងលើបានតម្លៃចំនួន ១៣,០០០៛ (មួយម៉ឺនបីពាន់រៀល)។

លោកទី៣  អំឡុងខែកក្ដដា ឆ្នាំ២០២៦ លួចទ្វាដែកបន្ទប់ជួលស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង យកទៅលក់បានលុយចំនួន៨,០០០៛ (ប្រាំបីពាន់រៀល)។

ករណីខាងលើ ជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា


ចែករំលែក៖