ខេត្តកណ្តាល៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦កម្លាំងព្រហ្មទណ្ឌនគរបាលស្រុកកៀនស្វាយ បញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការកណីគំរាមថានឹងសម្លាប់ជនរងគ្រោះដែលកើតហេតុនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ១១:០៥នាទី ចំណុចកើតហេតុនៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះប៉ែន ឌីនភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរមន្រ្តីរាជការ មានទីលំនៅភូមិកោះតេជោឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាឪពុកបង្កើតជនសង្ស័យ។
ជនសង្ស័យឈ្មោះប៉ែន គន្ធា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិកោះតេជោ ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលត្រូវជាកូន បង្កើតជនរងគ្រោះ(ឃាត់ខ្លួន)។ ជននេះធ្លាប់ធ្វើកិច្ច សន្យានៅប៉ុស្តិ៍គគីរធំ០១លើកករណីហិង្សាក្នុងគ្រួសារ
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ:ពេល៣ឆ្នាំតេស្តទឹក
នោមរកសារធាតុញៀនវិជ្ជមាន(+)។
វត្ថុតាងចាប់យក÷កណ្តៀវ០១ផ្លែដែកដងឬស្សី ប្រវែង ០,៦៦ម៉ែត(ជារបស់ជនសង្ស័យ)។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរង គ្រោះជាឪពុកបានដើរទៅខាងក្រោយផ្ទះ ស្រាប់តែឃើញជនសង្ស័យដែលត្រូវជាកូន កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងចំការចេក។ ឃើញដូចនោះជនរងគ្រោះបានស្តីបន្ទោសជនសង្ស័យហើយនិយាយថា បើមិនឈប់ទេអញហ្នឹងប្តឹងប៉ូលីសហើយ។ និយាយរួច ជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញចំនែកជនសង្ស័យបានដើរមកផ្ទះតាមក្រោយ។ ពេលមកដល់ផ្ទះជនសង្ស័យបានដើរ ទៅយកកណ្តៀវនៅក្បែរទ្រុងជ្រូក មកគំរាមកាប់សម្លាប់ជនរងគ្រោះបីទៅបួនដងមធ្វើឲ្យជនរងគ្រោះភ័យខ្លាចមិនហ៊ាននៅផ្ទះ។
លុះដល់ម៉ោង១២និង៣០នាទីថ្ងៃខែឆ្នាំដដែលទើបជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍គគីរធំ។ ក្រោយ
ពីទទួលបានពាក្យប្តឹងភ្លាមកម្លាំងប៉ុស្តិ៍គគីរធំ បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកកណ្តៀវគំរាមរកកាប់សម្លាប់ជនរងគ្រោះត្រូវជាឪពុកមែនមូលហេតុខឹងនិងជនរងគ្រោះស្តីបន្ទោសឲ្យខ្លួននឹងរកប្តឹងនគរបាលឲ្យចាប់ខ្លួន។
កម្លាំងជំនាញសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច