ខេត្តស្វាយរៀង៖ ជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស សាធារណជន និងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ជ្រាបថា៖ ថ្មីៗនេះ យើងខ្ញុំ បានឃើញមានការបង្ហោះ និងចែកចាយវីដេអូ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹង ករណីទំនាស់ រហូតដល់ការប្រើប្រាស់អំពើហិង្សារវាងសិស្សនិង សិស្ស ដែលបានកើតឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៣:០៥ រសៀលនៅបន្ទប់ថ្នាក់ទី7A
ដែលដូចមានរាយនាមខាងក្រោម៖
១-សិស្សឈ្មោះ រ៉ា នីតា
ភេទ ស្រី រៀនថ្នាក់ទី 7A (ជនរងគ្រោះ)
២-សិស្សឈ្មោះ ប៊ុន លីណា
ភេទ ស្រី រៀនថ្នាក់ទី 7G (ជនបង្ក)
៣-សិស្សឈ្មោះ សេង ស្រីពេជ្រ
ភេទ ស្រី រៀនថ្នាក់ទី 8A (ជនបង្ក)
៤-សិស្សឈ្មោះ ទឹម សុវណ្ណរង្សី
ភេទ ស្រី រៀនថ្នាក់ទី 7A (ជនបង្ក)
៥-សិស្សឈ្មោះ ឌុច គីមម៉ី
ភេទ ស្រី រៀនថ្នាក់ទី 8A (ជនបង្ក)
៦-សិស្សឈ្មោះ សៀង ចាន់ណា ភេទ ស្រី រៀនថ្នាក់ទី 7H (ជនបង្ក)
ពាក់ព័ន្ធនឹងបញ្ហានេះ សូមធ្វើការបំភ្លឺជូនសាធារណជនជ្រាបច្បាស់ដូចតទៅ៖
ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងនេះ លោកនាយក និងក្រុមប្រឹក្សាវិន័យ បានសហការជាមួយសិស្ស ដើម្បីស្រាវជ្រាវ និង ហៅសិស្សពាក់ព័ន្ធទាំងអស់មកសាកសួរ និងអប់រំណែនាំ ដោះស្រាយតាមបទបញ្ជាផ្ទៃក្នុង របស់សាលារៀនរួចរាល់ហើយ។
សាលាបានអនុវត្តវិធានការវិន័យយ៉ាងតឹងរ៉ឹងចំពោះសិស្សប្រព្រឹត្តខុស ដើម្បីជាមេរៀន និងទប់ស្កាត់កុំ ឱ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មីម្តងទៀតឡើយ ។
រាល់ការផ្សព្វផ្សាយព័ត៌មានដែលថាសាលារៀនមិនមានវិធានការ ឬការអះអាងលើសពីការពិតនៅលើ បណ្តាញសង្គម គឺជារឿងដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ស្ថាប័នយើងខ្ញុំ។
សាលារៀនសូមអំពាវនាវដល់សាធារណជន និងអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាបញ្ឈប់រាល់ ការបង្ហោះចែកបន្តនូវវីដេអូ ឬព័ត៌មានលើបណ្តាញសង្គម ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការបំផ្លាញ កិត្តិយសរបស់សិស្សម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិឯកជន និងសេចក្តី ថ្លៃថ្នូរ របស់អនីតិជនដែលច្បាប់ និងសង្គមត្រូវការពារ ក៏ដូចជាសាលារៀន។ សិស្សានុសិស្សដែលធ្វើខុស ឬ ធ្លាក់ខ្លួនក្នុងរឿងអសកម្មគឺពួកគាត់ស្ថិតក្នុងវ័យដែលត្រូវការ ការអប់រំ ការណែនាំ និង ការកែប្រែ ពីសំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល មិនមែនដាក់ទណ្ឌកម្មដោយប្រកាសជាសាធារណៈ ឱ្យគេជេរ ប្រទេចផ្តាសា ឬ ធ្វើទុក្ខបុកម្នេញតាមប្រពន្ធអនឡាញ (Cyberbullying) នោះឡើយ។ការរិះគន់ក្នុងចេតនា មើលងាយ ទោះបីក្នុងរូបភាពបែបណាក៏ដោយគឺស្មើនឹងការបន្តរុញច្រានសិស្សឱ្យធ្លាក់ក្នុងភាពស្រងូតស្រងាត់ បាក់ទឹកចិត្ត និង កាត់ផ្តាច់ឱកាសក្នុងការកែលម្អរបស់ពួកគេ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច