ភ្នំពេញ៖ នៅថ្ងៃទី៩ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្វាយសារលិខិតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួបទី៧៣នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងសារលិខិត លោកXi Jinpingបានលើកឡើងថា ក្នុងនាមជាមិត្តដែកថែប ភាគីចិននឹងអនុវត្តដូចពេលកន្លងទៅទៀត ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងការគាំពារស្ថិរភាពជាតិ ប្រកាន់ខ្ជាប់ភាពឯករាជ្យម្ចាស់ការ និងសម្រេចបាននូវការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ជឿជាក់ថា ក្រោមម្លប់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា កិច្ចកសាងប្រទេសជាតិរបស់កម្ពុជាប្រាកដជានឹងទទួលបានសមិទ្ធផលកាន់តែថ្មីនិងកាន់តែធំធេងឥតឈប់ឈរជាមិនខាន។
លោកXi Jinpingបានគូសបញ្ជាក់ទៀតថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ហើយរីករាយធ្វើការជាមួយព្រះអង្គ ដើម្បីដឹកនាំកិច្ចកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីរវាងចិននិងកម្ពុជាឱ្យដើរឆ្ពោះទៅមុខកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកវិជ្ជមានដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់តំបន់និងពិភពលោក។
នៅថ្ងៃដដែល លោកលីឈាងនាយករដ្ឋមន្រ្តីចិននិងលោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិនក៏បានផ្ញើសារលិខិតជូនពរជូនចំពោះសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសកម្ពុជាដោយឡែកពីគ្នាផងដែរ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច