ខេត្តកណ្តាល ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា ៖ នៅវេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ ២៨-២៩ស្ថិតភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ! កើតហេតុនៅថ្ងៃអង្គារ ១កើត ខែកក្កិក ឆ្នាំមមី អដ្ឋសក័ ពស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទ ទេសចរណ៍២៥ កៅអី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A -5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា ក្នុងឡានរួមដំណើរ ចំនួន២៦នាក់ (ជាសិស្សសាលា) ក្នុងនោះមានឈ្មោះ ៖
1 -ឈ្មោះ សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)
2-ឈ្មោះ ថៃគឹម សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ
3-ឈ្មោះ ស្រៀង សុវត្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)
4-ឈ្មោះ មួន ស្រីពេជ្រ ភេទស្រី អាយុ១៦
5-ឈ្មោះ ស្រ៊ឹម មីស៊ាំង ភេទស្រី អាយុ១៣ ឆ្នាំ
6-ឈ្មោះ នុត ចាន់សុខវិវត្ត ភេទប្រុស អាយុ៩
7-ឈ្មោះ រ័ត្ន ប៉ូលីន ភេទប្រុស អាយុ០៩ឆ្នាំ
8-ឈ្មោះ ឡេង យូលី ភេទស្រី អាយុ១២ឆ្នាំ(ស្លាប់)
9-ឈ្មោះ អ៉ឹង តាយហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ
10-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ
11-ឈ្មោះ លី នីតា ភេទស្រី អាយុ១១ឆ្នាំ
12-ឈ្មោះ ម៉ៅ ឡុងនី ភេទស្រី អាយុ១២ឆ្នាំ
13-ឈ្មោះ អ៉ឹង រក្សា ភេទស្រី អត់បញ្ជាក់ អាយុ
14-ឈ្មោះ ហ័ង ពេជ្ររក្សា ភេទស្រី អាយុ ០៩ឆ្នាំ
15-ឈ្មោះ ម៉ា សុខណេង ភេទប្រុស អាយុ ០៩ឆ្នាំ
16-ឈ្មោះ អ៉ឹង អ៉ីម៉ី ភេទស្រី អាយុ១២ ឆ្នាំ
17-ឈ្មោះ អ៉ឹង តាយប៊ូ ភេទប្រុស អាយុ១៤ ឆ្នាំ
18-ឈ្មោះ លីម ហ្គេកឆេង ភេទស្រី អាយុ០៩ឆ្នាំ
19-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១២ឆ្នាំ
20-ឈ្មោះ ទៀង ចាន់ដែន ភេទប្រុស អាយុ១០ឆ្នាំ
21-ឈ្មោះ ឃាង សុឃុនភេទប្រុស អាយុ១៣ឆ្នាំ
22-ឈ្មោះ គីម លីឈួងភេទប្រុស អាយុ១០ឆ្នាំ
23-ឈ្មោះ លី ឆ័ង ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់)
24-ឈ្មោះ ឃាង ឈីងឈីង ភេទស្រី អត់បញ្ជាក់អាយុ (ស្លាប់)
25-ឈ្មោះ ទៀង យូលីន ភេទប្រុស
26-ឈ្មោះ ទៀង ថុងសេង ភេទប្រុស
សមត្ថកិច្ចបានបន្តថា រថយន្តធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿង បើកបញ្រ្ចាស់ទិសចរាចរណ៍ ពីលិច ទៅកើត បត់ស្ដាំទៅ ត្បូងឆ្លងផ្លូវ អ្នកបើករថយន្តក៏បើកគេច ទៅស្ដាំរបស់ខ្លួន បណ្តាលឱ្យរេចេញពីទ្រូងផ្លូវធ្លាក់ចូលស្រះទឹក ខាងលិចក្នុងស្រះទឹក បណ្ដាលឲ្យមនុស្សរងគ្រោះ២៦នាក់ ប្រុសចំនួន១២ ស្រី១៤នាក់ ។ ក្នុងនោះរងរបួសស្រាល២១នាក់ ( ស្រី ៩នាក់) បណ្តាលឱ្យស្លាប់៥នាក់ (ស្រីទាំង៥នាក់) ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចណ៍ស្រុក និងកម្លាំងប៉ុស្តិ៍ នគរបាលព្រែកតាមាក់ ចុះដល់កន្លែងកើត ជួយសង្រ្គោះ ពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែង ដកហូតយកវត្ថុតាង រក្សាទុកនៅអធិការដ្ឋាន ហើយឃាត់ខ្លួនអ្នកបើកបរ មកសួរនាំ រឿងហេតុ និងធ្វើតេស្ត រកសារធាតុញៀន លទ្ធផល អវិជ្ជមាន (-) ធ្វើតេស្តជាតិ អាល់កុល លទ្ធផល 0,000mg/L និងឃាត់ខ្លួនអ្នកបើកបរនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីបន្តនិតិវិធី។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ៖ អ្នកបើកបររថយន្ដបង្ក បើកបរល្បឿនលឿន ស្របពេលដែលមានម៉ូតូឆ្លងកាត់ផ្លូវ ហើយរថយន្តបើកបរគេចទៅស្ដាំ ខ្វះការប្រុងប្រយ័ត្ន ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច