ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តព្រូសកាពីវេលាម៉ោង១និង០៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សេង សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសជេីងខាងឆ្វេង មានអាសយដ្ឋាន ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរងយន្តម៉ាកព្រូស ធ្វេីដំណេីរតាមបណ្តោយផ្លួវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូស្កូបពី ធ្វេីដំណេីរមកពីក្រោយជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច