ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ សម្រេចបង្កើត «ភូមិតាកឹងចងចាំ» ដោយបំបែកចេញពីភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ!

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាស ស្តីពី ការបង្កើតភូមិនៃខេត្តព្រះវិហារ ក្នុងនោះសម្រេច

ប្រការ១ …ត្រូវបានបង្កើត ភូមិតាកឹងចងចាំ ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រការ២..ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោមទៅ តាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។

ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានក្រុមប្រឹក្សាស្រុកគូលែន អភិបាលនៃគណៈអភិបាលស្រុក គូលែន និងមេឃុំថ្មី ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


ដោយ ៖ សិលា


ចែករំលែក៖