ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋានននគរបាលខេត្ដកំពង់ស្ពឺ បំភ្លឺសកម្មភាពមនុស្សនាំគ្នាសម្រុកចូលក្នុងហាងលក់ខោអាវមួយកន្លែង យីហោ មេធីម

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ៖ ស្នងការដ្ឋានននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនជាព័ត៌មានដល់សាធារណៈជនអ្នកនិយមលេងបណ្ដាញសង្គមមេត្ដាជ្រាបថា៖ នៅវេលាម៉ោង១៧ និង ០៥នាទី ថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សកម្មភាពមនុស្សនាំគ្នាសម្រុកចូលក្នុងហាងលក់ខោអាវមួយកន្លែង យីហោ មេធីម នៅចំណុចតារែកទឹកត្នោត ផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

រូបភាពដែលផ្សព្វផ្សាយឃើញមានក្មេងៗជាច្រើនបាននាំគ្នាសម្រុកចូលក្នុងហាងលក់ខោអាវយីហោ “ មេធីម “ តាមរយៈកម្មវិធីរបស់ម្ចាស់តិកតុកឈ្មោះ@NiNNiN@Thol Sophitiថុលសុភិទិ ដោយម្ចាស់ហាងឈ្មោះ សាន ចេក ភេទប្រុស អាយុ ២៨ឆ្នាំបានរៀបរាប់ថា ម្ចាស់ប្រេន MN ឈ្មោះ @NiNNiN  ឆាតទិញអាវក្រណាត់ ៣០ និងអាវហ៊ូឌី ៣០ ចែកដល់ ហ្វែនៗ ក្នុងខេត្ដកំពង់ស្ពឺ ស្រាប់តែមិនទាន់ដល់ម៉ោងផងមានក្មេងៗជាច្រើនបាននាំគ្នាមកទទួលយកអាវ ធ្វើអោយមានភាពច្របូកច្របល់តាមរយៈនេះម្ចាស់ប្រេន @NiNNiN  បានចេញមុខទទួលខុសត្រូវទាំងស្រុង ៕

ដោយ៖ សុរិយា


ចែករំលែក៖