ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកទឹកផុស បង្ក្រាបឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលស្រុកទឹកផុសបានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ដោយមានការយកចិត្តទុកដាក់ និងអនុវត្តន៍បទបញ្ជាររបស់លោក ឧត្តមសេនីយ៍ទោ តេង ចន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤០នាទីបានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ស្ថិតភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការ ដឹកនាំលោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ស្រុក សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់÷

១. ឈ្មោះដាំ សំអូន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទICEពណ៌ចំនួន០១កញ្ចប់ទម្ងន់ ០.១០ក្រាមទាំងសំបកថង់ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។

២. ឈ្មោះ អឿង សំអុស ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិតាវាក ឃុំ ព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcEពណ៌សថ្លាចំនួន០១កញ្ចប់ទម្ងន់ ១.២២ក្រាមទាំងសំបកថង់ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

៣. ឈ្មោះ ផុន សាណេត ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

+វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ០២កញ្ចប់ទម្ងន់ ១.៣២ក្រាម(ទាំងសំបកថង់)និង*សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន៣គ្រឿងនិង ម៉ូតូ ១គ្រឿន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ទៅការិយាល័យប្រឆាំងគ្រឿង ញៀនខេត្ត ដើម្បីកសាងនីតិវិធីច្បាប់បន្ត៕

ដោយ៖ សុរិយា


ចែករំលែក៖