ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រណាំងទូក ដែលប្រព្រឹត្តទៅនៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៥ លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កីឡាករ-កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋមកពីជិតឆ្ងាយយ៉ាងច្រើនកុះករ។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមគោរពអញ្ជើញ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យអុំទូក និងរីករាយជាមួយខ្យល់អាកាស និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅទឹកដីខេត្តមណ្ឌលគិរីឱ្យបានច្រើនកុះករ ដែលកម្មវិធីប្រណាំងទូកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច