ខេត្តកំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទីកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូង ខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ ព័ន្ធករណីគ្រឿងញៀន។
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០ នាទីព្រឹក ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យ ចំនួន០៣ នាក់ ដែលកម្លាំងកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី។
ជនសង្ស័យមានឈ្មោះ : ១.ប៊ុន ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង,២.ប៊ុន រឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនិង ៣.ឈ្មោះ ឆូយ សុភ័ស្ស ភេទប្រុស អាយុ២៦ឆ្នាំ ភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ”ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
*វត្ថុតាងចាប់យកមាន ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន ៣៧កញ្ចប់ (តូចចំនួន៣៥កញ្ចប់ និងធំចំនួន២កញ្ចប់)ម៉ូតូ១គ្រឿង ម៉ាកសង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB.3975 ទូរសព្ទដៃ ចំនួន០២គ្រឿង ម៉ាក(ណូគា Nokia ) អិនចុចពិល១គ្រឿង និងម៉ាក(OPPO) ពណ៌ទឹកសមុទ្រ ១ គ្រឿង ស្លាកលេខម៉ូតូចំនួន ០១ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច