ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបហង្សក្រហមLiverpoolបរិច្ចាគទឹកប្រាក់​៤​ម៉ឺន​ផោន​សម្រាប់ប្រឆាំង​វីរុស​កូរ៉ូណា

ចែករំលែក៖

ប្រាក់ចំនួន​៤០០០០​ផោនត្រូវបានក្លិបហង្សក្រហម​ Liverpool ​បរិច្ចាគដល់​អង្គការ​មួយ​ឈ្មោះ​ Fans Supporting Foodbanks (FSF) ដើម្បី​បន្ត​សកម្មភាព​សប្បុរសធម៌របស់​ខ្លួន​អំឡុង​ពេល​ Premier League ផ្អាកដើម្បីយកទៅជួយក្នុងការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។​

ក្រៅ​ពី​នោះ​ក្លិបហង្ស​ក្រហម​នឹង​បើក​ឲ្យ​មាន​ការ​រៃ​អង្គាស​នៅ​មុខ​ហាង​លក់​សម្ភារកីឡា​របស់ខ្លួន​នៅកីឡដ្ឋាន​ Anfield និង​ការ​រៃអង្គាស​តាម​រយៈអនឡាញ​ផង​ដែរ​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​របស់អង្គការមនុស្សធម៌FSF។​​

​អង្គការ Fans Supporting Foodbanks (FSF) ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ Merseyside មួយនេះត្រូវបានបែងចែក២៥ភាគរយ​នៃ​ចំណូល​របស់ខ្លួដែលទទួលបានការបរិច្ចាគ​របស់​អ្នក​គាំទ្រ​អំឡុង​ការ​ប្រកួត​​របស់ក្រុម​ Liverpool និង​ Everton។ ដូច្នេះ​នៅ​ពេល​ក្របខ័ណ្ឌ​អង់គ្លេស​ផ្អាក​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ FSF បាត់ចំណូល​ដើម្បី​ជួយ​ជនអនាថា​ និងជួយសកម្មភាពក្នុងសង្គមនានា។​

បច្ចុប្ប​​ន្នក្រុមហង្សក្រហមរបស់​លោក​ Jurgen Klopp មាន​២៥​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ ត្រូវ​ការ​ឈ្នះ​តែ២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯកលីកកំពូលអង់គ្លេស​ Premier League ក្រោយខកខានលើកពាននេះរយៈពេល៣០ឆ្នាំមកហើយ។ ប៉ុន្តែលីកកំពូលអង់គ្លេសមួយនេះ បានផ្អាកការប្រកួតតាំងពីដើមខែមីនា ព្រោះតែការរីករាលដាលនេះវីរុសកូរ៉ូណាធ្វើឲ្យសហព័ន្ធបាល់ទាត់នានានៅអឺរ៉ុបផ្អាកការប្រកួតទាំងស្រុង ៕ដោយ៖ ភិរក្ស

LIVERPOOL, ENGLAND – FEBRUARY 24: (THE SUN OUT, THE SUN ON SUNDAY OUT) Jurgen Klopp manager of Liverpool during the Premier League match between Liverpool FC and West Ham United at Anfield on February 24, 2020 in Liverpool, United Kingdom. (Photo by John Powell/Liverpool FC via Getty Images)

x-default

 


ចែករំលែក៖